
ពលករវៀតណាមជាង ១៣ម៉ឺននាក់ បាន ចេញ ទៅធ្វើការនៅបរទេស ក្នុង រយៈពេល១១ខែ នៃឆ្នាំ២០១៩នេះ ដែលលើសគោល ដៅកំណត់រហូតដល់ ជាង ១ម៉ឺននាក់។
តាមការចុះ ផ្សាយ របស់ សារព័ត៌មា ន វៀតណាម តែក្នុងរយៈពេល ១ខែវិច្ឆិកាប៉ុណ្ណោះ ពលករវៀតណាម រហូត ដល់ ជិត ១៥០០០នាក់ បាន ចេញ ទៅ ធ្វើ ការនៅប្រទេសផ្សេងៗ។
ប្រទេស ជប៉ុន កូរ៉េខាងត្បូង និង តៃវ៉ាន់ ជាប្រទេសគោលដៅ ធំ ជាងគេ សម្រាប់ ពលករ ចំណាក ស្រុក វៀតណាម។ ពលករ វៀតណាម ជិត ៩៧ភាគរយ ឬស្មើនឹង ជិត ១៣ម៉ឺន នាក់ បាន ចេញ ទៅ ធ្វើការ នៅប្រទេសទាំងបីនេះ។
ដោយឡែកពលករ ដែល ចេញទៅ ប្រទេស ជប៉ុនកើនឡើងជិត ១៧ភាគរយ បើប្រៀបធៀបរយៈដូចគ្នាកាលពីឆ្នាំមុន។
ចាប់តាំងពីដើមឆ្នាំ២០១៩មក ប្រទេសកូរ៉េខាងត្បូងទទួលពលករវៀតណាម ៦៣២នាក់ ជារៀងរាល់ ខែ។
ដោយឡែក សម្រាប់ ពលករដែល ចេញ ទៅធ្វើការនៅប្រទេស ក្នុងតំបន់ អាស៊ី អាគ្នេយ៍ ដូចជា ម៉ាលេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃ និងកម្ពុជា មាន តែ៥៨៤នាក់ ប៉ុណ្ណោះ ពោលគឺធ្លាក់ ចុះ ជិត៤៧ភាគរយ។
ចំណែក ឯពលករវៀតណាមដែល ចាកចេញ ទៅធ្វើការនៅក្នុងប្រទេសក្នុងតំបន់ មជ្ឃឹម បូព៌ា មានត្រឹម តែ១ភាគរយប៉ុណ្ណោះ ក្នុងចំណោម ពលករ ដែល ទៅធ្វើការ នៅក្រៅប្រទេស សរុប។
មន្រ្តី នាយកដ្ឋាន ការងារក្រៅប្រទេសរបស់ វៀតណាម បាន ទទួលស្គាល់ ថា ពលករ របស់ ខ្លួន នៅ មាន ចំណុចខ្វះខាតមួយចំនួនដែល ត្រូវធ្វើ ឲ្យ ប្រសើរឡើង ជាពិសេស គឺភាសាបរទេស។
មន្រ្តីរូបនេះថា ដើម្បីដោះស្រាយ បញ្ហានេះ វៀតណាម បាន រៀបចំ វគ្គបណ្តុះ បណ្តាល ជំនាញ វិជ្ជាជីវៈ និងភាសាបរទេស បន្ថែមដល់ ពលករ ដែល នឹង ចេញ ទៅបម្រើការងារនៅបរទេស។
លើសពីនេះទៅទៀត វៀតណាម ក៏នឹង ធ្វើការសើរើ ច្បាប់ ស្តី ពី និយោជិតវៀតណាម ដែល ធ្វើការ នៅក្រៅប្រទេសផងដែរ ដើម្បី ជាផ្នែក មួយក្នុងការបង្កើន ការនាំចេញ កម្លាំងពលកម្ម របស់ ពលរដ្ឋខ្លួន ទៅ បរទេស។ មន្ត្រី វៀតណាម លើកឡើងថា កម្រិតនៃចំណេះដឹង ផ្នែក ភាសាបរទេស នឹងត្រូវដាក់ បញ្ចូល បន្ថែម ក្នុងច្បាប់នេះ។
មន្រ្តី នាយកដ្ឋាន ការងារក្រៅប្រទេសរបស់ វៀតណាម បាន ជំរុញ ឲ្យក្រុមហ៊ុនដែលនាំពលករចេញ ទាំងអស់ គួរតែបញ្ជូនពលករ ទៅកាន់ ប្រទេស អភិវឌ្ឍន៍ដែលមាន បច្ចេក វិទ្យា រីកចម្រើន ដើម្បី អាចជួយបង្កើត ធនធាន មនុស្សនៅពេល ដែល ពួកគេ ត្រលប់ ចូល វៀតណាម វិញ។
វៀតណាម កាលពីឆ្នាំ២០១៨កន្លងទៅ ជាប្រទេសមួយក្នុងចំណោម ប្រទេស ទាំង១០ ដែលទទួល បានប្រាក់បញ្ញើពីពលករដែល ធ្វើការនៅ បរទេសច្រើនជាងគេ។ ប្រាក់បញ្ញើពីពលករវៀតណាម ដែល ធ្វើការនៅ បរទេសកាលពីឆ្នាំ២០១៨ មានរហូតដល់ ជិត ១៤ពាន់លាន ដុល្លារ៕អត្ថបទ៖ VOD