ហ្វេសប៊ុក៖ នេះបើតាមគណនីហ្វេសប៊ុកមួយដែល មានឈ្មោះថា Dara Khan បានបង្ហោះនៅវីដេអូ មួយដែលបង្ហាញអំពីជនបរទេស ២នាក់ បានដើរ ឆ្លងព្រំដែនក្នុងខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ ប្រទេសឡាវ។ នៅក្នុងនោះគណនីខាងលើក៏បាន បញ្ជាក់ថាហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។ ហើយក៏បានសរសេរបញ្ជាក់ ថា “ប៉ូលិសព្រំដែនអន្តរជាតិ ស្ទឹងត្រែង ទារលុយពីភ្ញៀវទេសចរណ៏បរទេស ដែលឆ្លងដែនចេញពីកម្ពុជាទៅ ប្រទេសឡាវ ក្នុងម្នាក់ពី ២ ទៅ ៥ដុល្លា ទោះបីជាគ្មានច្បាប់ត្រូវបង់ថ្លៃបោះត្រា “ចេញ” ក៏ដោយ។

ប៉ូលិស បានទារលុយ ៥ដុល្លា ពី ជនជាតិបរទេស ដែលបានលួចថតវីដេអូកាមេរ៉ា ។គាត់បានតវ៉ាថា មានវីសារចូល ប្រទេសឡាវ ហើយ ហេតុអីត្រូវបង់លុយទៀត។
ប៉ូលិសម្នាក់ទៀត ពាក់សក្កិ៣ឈរនៅក្បែរនោះ បានស្រែកគំហកទៅភ្លាមថា “បើមិនបង់លុយទេ នៅចាំ(មិនបោះត្រាអោយ)”។

ជនបរទេស ក៏សួរទៀតថា លោក ទារលុយពីមិត្តខ្ញុំតែ២ដុល្លាទេ ហេតុអីក៏ទារពីខ្ញុំ ៥ ដុល្លា?
ប៉ូលិសក៏រុញ ប៉ាស្ព័ត របស់គាត់ទៅគៀន។
ដោយខ្លាចប៉ូលិសខ្មែរដឹងថា គាត់លួចថតវីដេអូ គាត់ក៏ព្រមអោយប៉ូលិស ៤ ដុល្លា។

អ្វីដែលគួរអោយខ្ពើមថែមទៀតនោះ ប៉ូលិសដ៏ដែល បានទារលុយពីមិត្តរបស់អ្នកថតកាមេរ៉ាតែ ២ដុល្លាទេ គាត់មិនមានលុយរាយ ក៏ ហុចក្រដាស់៥ដុល្លាអោយទៅប៉ូលិស តែប៉ូលិសថោកទាបនោះ មិនអាប់លុយអោយវិញទេ គឺយក៥ដុល្លាតែម្តង។

ក្រោយពីឆ្លងដែនផុត ជនបរទេស ក៏បាននិយាយថា”មិនអីទេ យកបីបួនដុល្លាពីខ្ញុំ តែអ្នកអែងនឹងឃើញអំពើពុករលូយរបស់អ្នកអែង នៅពេលខាងមុខនេះ។ពិភពលោកនឹងបានដឹងលឺអំពីអំពើពុករលួយ នៅកម្ពុជា ក្នុងឆ្នាំ២០១៨នេះ”៕