សំខាន់ណាស់! សូមកុំអូសរំលង់ នារីៗគ្រប់រូបគួរយល់ដឹងពីគុណសម្បត្តិ និង គុណវិបត្តិនៃការវះកាត់ពង្រីកដើមទ្រូង(មានវីដេអូ)

  • kampucheapost
  • December 21, 2019
  • Comments Off on សំខាន់ណាស់! សូមកុំអូសរំលង់ នារីៗគ្រប់រូបគួរយល់ដឹងពីគុណសម្បត្តិ និង គុណវិបត្តិនៃការវះកាត់ពង្រីកដើមទ្រូង(មានវីដេអូ)

ការកែសុដន់ឬកែដើមទ្រូង ដោយការវះកាត់  ភាគច្រើនកើតមានចំពោះស្ដ្រីដែលនៅលីវ និងស្ដ្រីវ័យ កណ្ដា ល ដែល មានបញ្ហា ដើមទ្រូង យារធ្លាក់ខ្លាំង ដើមទ្រូងតូច ឬមិនមាន ដើមទ្រូងតែម្ដង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការវះកាត់កែដើម ទ្រូងអាច ជាមូលហេតុនៃការវះ កាត់ព្យាបាល ជម្ងឺ និងជាផ្នែកមួយនៃ ការវះកាត់កែ សម្ផស្សផងដែរ។ តើការវះកាត់កែ ដើមទ្រូង ធ្វើឡើងដូចម្ដេច? តើការវះកាត់កែ សម្ផស្ស នេះអាចមាន បញ្ហាដែរឬទេ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីធ្វើការបកស្រាយ អំពីការ វះកាត់ ដើមទ្រូងនេះ អានការបកស្រាយរបស់ លោកវេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា អ្នក ជំនាញខាងវះកាត់កែ សម្ផស្សនៅមន្ទីរសម្រាក ព្យាបាលសុខហុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុដែលត្រូវវះ កាត់ដើមទ្រូង
នៅពេលដែលយើងឮថា ការវះកាត់កែ សុដន់ យើងតែងគិតថា មានមូលហេតុតែមួយគត់គឺ ការកែសម្ផស្ស។ ផ្ទុយទៅ វិញនៅ មានមូលហេតុ ផ្សេងទៀតដែល បណ្ដាលអ្នកជម្ងឺសម្រេច ចិត្ដទៅទទួលការ វះកាត់លើសុដន់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

1 . មូលហេតុវះកាត់ដោយ ការព្យាបាលជម្ងឺ ៖ ការវះ កាត់នេះអាចកើត ឡើងដោយសារ តែការព្យាបាល ជម្ងឺ ដូចជាមាន បញ្ហាដុំ ក្នុងសុដន់ ឬជាជម្ងឺមហារីក ជាដើម។ ដូចនេះគ្រូពេទ្យត្រូវធ្វើ ការវះកាត់យកក្រពេញសុដន់ចេញហើយធ្វើការបង្កើតជារូបរាង សុដន់ឡើងវិញ ដោយមធ្យោបាយផ្សេងៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

2 . មូលហេតុវះកាត់ដោយ ការកែសម្ផស្ស ៖ ក្រៅពីបញ្ហា ព្យាបាលជម្ងឺហើយ នោះ វិធីនេះក៏ជាផ្នែក មួយនៃការវះកាត់ កែ សម្ផស្សសម្រា ប់ ស្ដ្រីទាំងឡាយផងដែរ។ បញ្ហានេះ អាចកើត មានសម្រាប់អ្នក ដែល នៅលីវមិនសូវ មាន ដើមទ្រូង ដែលចាំបាច់ ត្រូវការ ធ្វើឱ្យខ្លួន មានសុដន់ ឡើងវិញ គួរជាទីពេញ ចិត្ដដោយការវះ កាត់ដើមទ្រូង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត គឺ ចំពោះ អ្នកដែលក្រោយ ពីសម្រាលកូនហើយ ដើមទ្រូងមាន សភាពយារធ្លាក់ នេះក៏ជាមូលហេតុ មួយដែលធ្វើឱ្យ គាត់សម្រេច ទៅធ្វើការវះកាត់កែ ដើមទ្រូង ដើម្បីបានដើមទ្រូងគួរ ជាទីពេញចិត្ដសម្រាប់ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯមួយវិញទៀតគឺ ចំពោះស្ដ្រី វ័យចំ ណាស់នៅអឺរ៉ុបគឺ មកធ្វើការវះកាត់កែ សម្ផស្ស ដោយសារតែ មានបញ្ហា ដើមទ្រូងធ្លាក់ខ្លាំង។
វិធីវះកាត់កែដើមទ្រូង
ចំពោះការវះកាត់ដើមទ្រូង ភាគច្រើនគេជ្រើសរើស យកការដាក់ស៊ីលី កូនទៅក្នុងទ្រូង។ ស៊ីលីកូនគឺ ជាប្រភេទប្រូតេស៏ (Prothese)ម្យ៉ាងដែលមាន រាងដូចសុដន់ សភាពទន់ ជ្រាយៗដែលមានទៅ តាមទំហំរបស់ មនុស្ស។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិធីនៃការវះ កាត់ កែដើមទ្រូងនេះ យើងត្រូវធ្វើ ការវះកាត់នៅជុំវិញ ក្បាលសុដន់ ហើយបញ្ចូល ស៊ីលីកូនចូល ទៅក្នុង ដើម្បីឱ្យដើម ទ្រូង មាន សភាពប៉ោង ស្អាតតាមធម្មជាតិ ។ ឯវិធីមួយ វិញទៀត បើសុដន់ដែល ធ្លាក់ខ្លាំងគឺគេវះកាត់ នៅខាងក្រោមសុដន់ និងអាចវះនៅខាង ចំហៀងតែម្ដង។ ប៉ុន្ដែភាគ ច្រើននៃ ការវះកាត់ ដើមទ្រូងនេះ គេនិយមវះកាត់នៅ ជុំវិញក្បាល សុដន់ ជាង ព្រោះនៅពេល ដែលដេរភ្ជិត មកវិញធ្វើឱ្យមិន មានស្នាមអ្វី គួរឱ្យកត់ សម្គាល់ នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការវះកាត់ គេត្រូវការវះ កាត់ដាក់ស៊ីលីកូន នៅកល់ខាង ក្រោមក្រពេញ សុដន់ បើក្នុងករណីមិន មានក្រពេញសុដន់ គ្រប់គ្រាន់នោះ គេត្រូវដាក់ ស៊ីលីកូននៅខាង ក្រោមសាច់ដុំ ទ្រូងតែម្ដង។
ផលប៉ះពាល់នៃការវះកាត់ដើមទ្រូង
ដើម្បីចៀសវាងនូវបញ្ហា មួយចំនួន មុននឹងធ្វើ ការវះកាត់ ក្រុមគ្រូពេទ្យ ជំនាញត្រូវ ដឹងអំពីអ្នកជម្ងឺថា ស្បែកមានប្រតិ កម្ម ជា មួយអ្វីទេ មានបញ្ហា ឈាមក្រកកឬទេ ត្រូវថត សុដន់មើលថាមាន ដុំអ្វីនៅក្នុងនោះទេ ដើម្បីឱ្យដឹងថា ជាដុំមហារីក ឬមិនមែន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើមិនជាដុំមហារីក យើងអាច ធ្វើការវះកាត់បាន តែបើជាដុំមហារីក វិញនោះ ប្រការល្អកុំវះកាត់ ចៀសវាង មានបញ្ហា ចំពោះការ តា មដានមហារីកនេះ ដែលអាចបាំង ដោយសារស៊ីលីកូន។ ជាបញ្ហាមួយ ដែលត្រូវព្រួយ បារម្ភខ្លាំង បំផុត ចំពោះស្ដ្រីដែលមាន វ័យជាង៤០ឆ្នាំ គឺមានការលំបាក នៅពេលដែល ចង់ទៅឆ្លុះពិនិត្យរក ដុំក្នុងសុដន់គឺអាច ច្រឡំ ជាមួយនឹង ដុំស៊ីលីកូន ធ្វើឱ្យយើងមិន អាចដឹងច្បាស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច នេះជាប្រការ មួយដែលត្រូវប្រុង ប្រយ័ត្នចំពោះ ស្ដ្រីដែល មានវ័យជាង៤០ឆ្នាំនេះ បន្ទាប់ពីការវះ កាត់ដើម ទ្រូងរួច។
ដំបូន្មានអ្នកជំនាញ
បន្ទាប់ពីការព្យាបាលរួច យើងត្រូវមក ពិនិត្យតាមការណាត់ ជួបរបស់វេជ្ជបណ្ឌិត ដើម្បីធ្វើការ តាមដាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេល មានផ្ទៃ ពោះបើសិនជា អាចមិនត្រូវបំបៅ ដោះកូននោះទេ ព្រោះអាច ធ្វើឱ្យដោះរីក និងមានការប្រែ ប្រួលឡើងវិញ។ តែភាគច្រើនស្ដ្រី ដែលមក ធ្វើការវះកាត់នេះ គឺមិនសូវចង់បានកូន ប៉ុន្មានទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការដែល គួរធ្វើមួយទៀត គឺនៅពេល ដែលងូតទឹកឧស្សាហ៍ ស្ទាបដោយ លើកដៃ ឡើងហើយស្ទាបថា មានដុំពកកន្លែង ណាទេ បើសិនជាមាន ពកត្រូវរួស រាន់មកធ្វើការពិនិត្យ មើលឱ្យទាន់ ពេលវេលា ដើមី្បដឹងថា ជាដុំស៊ីលីកូន ឬជាដុំអ្វីផ្សេងពីនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​